Hot Jobs

  • Health Education Textbooks for grades 1, 4, 7, and 10 - Ministry of Education, Youth and Sport (UNICEF)
  • Internal Quality Assurance and Internal Audit Officer(300 USD – 600 USD) - CamEd Business School
  • Internal Quality Assurance Manager - CamEd Business School
  • Translator/ Secretary 500$ - Hyundai Angkor Heavy Motor Co.,Ltd
  • Sale and Marketing Manager 600$ up + High Commission $$ - Hyundai Angkor Heavy Motor Co.,Ltd
  • Automotive Technician $250 + Commission + Other Benefits - Hyundai Angkor Heavy Motor Co.,Ltd
  • HR Assistant - LHT CAPITAL CO. LTD
  • IT Support - LHT CAPITAL CO. LTD
  • Salon Store Manager - LHT CAPITAL CO. LTD
  • ជ្រើសរើសបន្ទាន់ ផ្នែកលក់ភេសជ្ចៈ 220$-500$ - Royal Beverage
  • HR Officer (Sushichef Restaurant) - Sushi Chef
  • Operation Manager (Sushichef Restaurant) - Sushi Chef
  • Accountant (Sushichef Restaurant) - Sushi Chef
  • ផ្នែកលក់ - Rasmey Suor Pharma Co.,Ltd
  • Accountant - China Sincerely Leather Group (Cambodia) Limited
  • Sale & Marketing Director - Hotel and Service Apartment
  • Assistant Sale Manager ( 250$ to 350$) - Mekong green Farm Co.,Ltd
  • Assistant Accountant ( 350$ to 500$ )(ធ្វេីការនៅរតនគិរី) - Mekong green Farm Co.,Ltd
  • Sales and Marketing Officer (Competitive salary & high commission: 250$ - 500$ + % commission + Bonus) - Broker Jet Co., LTD
  • ផ្នែករដ្ឋបាល ចេះនិយាយភាសាវៀតណាម ($300-$500+ Bonus និងមានប្រាក់ខែទី ១៣ រួមទាំងមានដំណើរកំសាន្តប្រចាំឆ្នាំ) - Broker Jet Co., LTD

គ្រូបង្រៀនបឋមសិក្សាថ្នាក់ទី៥ និងទី៦ - ចំនួន០២នាក់(ថ្ងៃសៅរ៌)

Company

Toutes à l'école   

type

Non-goverment Organization

Function

NGO/Charity/Social Services

employees

Location

Phnom Penh

Level

Middle

Term

Full Time

Year of Exp.

Function

Education/Training

Hiring

2

Industry

NGO/Charity/Social Services

Salary

Negotiable

Qualification

Bachelor Degree

Sex

Male/Female

Language

Khmer-- Good   

Age

~

Location

Phnom Penh;

Publish Date

Feb-08-2019

Closing Date

Mar-09-2019

Job Description

  បេសកកម្មៈ
បេសកកម្មរបស់គ្រូបង្រៀននៅបឋមសិក្សាត្រូវផ្តល់នូវការអប់រំចំណេះដឹង និងជំនាញសិក្សាច្បាស់លាស់ដល់សិស្សានុសិស្ស ដើម្បីអភិវឌ្ឍសមត្ថភាពរបស់សិស្ស និងទទួលបាននូវអាកប្បកិរិយាដ៏ល្អចំពោះខ្លួនឯង និងអ្នកដទៃទៀត។

** ភារកិច្ច និងទំនួលខុសត្រូវក្នុងការអនុវត្តសកម្មភាព
១. ការងារផ្នែកអប់រំ
• បង្រៀនគ្រប់មេរៀនទាំងអស់តាមកម្មវិធីសិក្សាបឋមសិក្សា
• រៀបចំផែនការ ត្រៀម និងបង្រៀនមេរៀនឆ្លើយតបទៅនឹងតម្រូវការតាមរយៈល្បែងល្បងសមត្ថភាពក្នុងថ្នាក់រៀន
• រៀបចំថ្នាក់រៀន និងសម្ភារៈសិក្សា និងបង្កើតការពន្យល់បង្ហាញ ដើម្បីជំរុញឱ្យមានបរិយាកាសសិក្សាវិជ្ជមាន
• អភិវឌ្ឍ និងបង្កើតសមា្ភរៈបង្រៀនទាំងអស់ពាក់ព័ន្ធដល់ការប្រើប្រាស់ឱ្យមានគុណភាពក្នុងការបង្រៀន និងរៀន
• រៀបចំការងារ ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍន៍ជាវិជ្ជមានរបស់សិស្សានុសិស្ស
• ឆ្លើយតបទៅនឹងតម្រូវការនានាសម្រាប់ការវាយតម្លៃ និងកត់ត្រាការរីកចំរើនរបស់សិស្ស
• សម្របសម្រួលសកម្មភាព និងសម្ភារៈសិក្សា យោងទៅតាមកម្មវិធីសិក្សាជាក់លាក់
• ទទួលខុសត្រូវរាល់ការរីកចម្រើនរបស់សិស្សថ្នាក់បឋមសិក្សា
• ចូលរួមការវាយតម្លៃសិក្សារបស់សិស្ស។

២. តាមដានវិន័យ អនាម័យ និងអាកប្បកិរិយារបស់សិស្សានុសិស្ស
• លើកទឹកចិត្តសិស្សានុសិស្សឱ្យរីករាយក្នុងការរៀនសូត្រ និងធ្វើការបកស្រាយដោយគិតពិចារណា
• ធានានូវវិន័យ និងអនាម័យរបស់សិស្ស
• រៀបចំសិស្សពេលគោរពទង់ជាតិ
• អប់រំសិស្សឱ្យមានសុជីវធម៌ល្អ ទាំងខាងក្នុង និងខាងក្រៅសាលារៀន
• ផ្តល់នូវការបកស្រាយដល់ឪពុកម្តាយរបស់សិស្ស អំពីការងាររីកចម្រើនរបស់សិស្សនៅពេលប្រជុំអាណាព្យាបាលសិស្ស
• ជួបជាមួយអ្នកជំនាញផ្សេងទៀត ដូចជាបុគ្គលិកផ្នែកអប់រំ និងចិត្តវិទ្យា ប្រសិនបើចាំបាច់
• ធ្វើការងារជាមួយឪពុកម្តាយសិស្ស និងគណៈគ្រប់គ្រងសាលារៀន ដើម្បីបង្កើនការចូលរួមរបស់ពួកគេនៅក្នុងសាលារៀន និងការអភិវឌ្ឍន៍ធនធានសម្រាប់សាលារៀន។
ការងារផ្សេងទៀតៈ
• ចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗរបស់សាលា សិក្ខាសាលា ការបណ្តុះបណ្តាល ដំណើរកម្សាន្ត និងសកម្មភាពដែលអាចប្រព្រឹត្តទៅនៅចុងសប្តាហ៍ ឬពេលល្ងាច (នេះជាជម្រើសរបស់អ្នក)
• គោរពច្បាប់ និងបទបញ្ជារបស់សាលារៀន
• ចូលរួមការប្រជុំបុគ្គលិក និងជាមួយក្រុមការងាររបស់ខ្លួន (គរុកោសល្យ និងទូទៅ)
• ទំនាក់ទំនងល្អជាមួយមិត្តរួមការងារ និងចេះបត់បែនតាមស្ថានភាពការងារ។

Job Requirements

  លក្ខណៈសម្បត្តិ
• ឆន្ទៈក្នុងការធ្វើការជាមួយមិត្តរួមការងារ
• ចំណេះដឹងអំពីការបង្រៀនការអនុវត្តន៍ល្អប្រសើរ ជាមួយនឹងឆន្ទៈក្នុងការអភិវឌ្ឍន៍ជំនាញបង្រៀនរបស់ខ្លួន
• ទំនាក់ទំនងជាមួយសិស្សមានស្ថានភាពសេដ្ឋកិច្ចខុសៗគ្នា ប្រកបដោយតម្លាភាព
• ស្រឡាញ់ និងប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្រៀនសិស្ស។

លក្ខខណ្ឌជ្រើសរើស
• បរិញ្ញាបត្រផ្នែកអប់រំជាការចាំបាច់
• វិញ្ញាបនប័ត្រគរុកោសល្យក្នុងការបង្រៀនចេញពីមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ឬវគ្គបណ្តុះបណ្តាលទាបបំផុតស្តីពីចិត្តសាស្រ្ត និងគរុកោសល្យជាការចាំបាច់
• បទពិសោធន៍យ៉ាងតិចចំនួនមួយឆ្នាំនៅសាលាបឋមសិក្សា។
ម៉ោងធ្វើការ
• ៨ម៉ោងក្នុងមួយថ្ងៃ / ១ថ្ងៃក្នុងមួយសប្តាហ៌
• ចាប់ពីម៉ោងៈ ០៧ម៉៣០-១១ម៉៣០ ឬ ១២ម៉៣០-១៦ម៉៣០ (ថ្ងៃសៅរ៌)។

** អត្ថប្រយោជន៏
- ទទួលបានប្រាក់ឈ្នួលសមរម្យ និងសេវាធានារ៉ាប់រងសុខភាព និងអាយុជីវិត
- សាលាមានរថយន្តសម្រាប់ដឹកជញ្ជូន។

កាលបរិច្ឆេទឈប់ទទួលពាក្យៈ ២៨ - កុម្ភៈ - ២០១៩
សូមផ្ញើរប្រវត្តិរូបសង្ខេប និងលិខិតបញ្ជាក់ពីចំណាប់អារម្មណ៏ទៅកាន់អ៊ីម៉ែលៈ recruitment@happychandara.org
គេហទំព័រៈ toutesalecole.org
អាសយដ្ឋានៈ ផ្ទះលេខ៩០២ ផ្លូវ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

How To Apply

1. Please feel free to register with us to get a great job opportunity and achieve your dream

2. If you want to apply a job by one click with “Apply Now” button, please create a CV first and employers will review your CV online.

Click here to learn how to register and post a CV online!

Contact Information

Contact Person

HR

Phone

N/A

Email

recruitment@happychandara.org

Website

Address

ផ្ទះលេខ៩០២ ផ្លូវ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

Company Profile

សាលារៀនហេបភីច័ន្ទតារានារីព្រែកថ្មីបានបង្កើតឡើងដោយអង្គការបារាំង “ទូតទឹសអាឡេកូល”។ សាលារៀននេះទទួលបានជំនួយតាមរយៈជំនួយជាពិសេស និងមូលនិធិពីប្រទេសអឺរ៉ុប ដូចជាប្រទេសបារាំង ប្រទេសប៊េលស្ស៊ីក និងប្រទេសលុចសំបួរ។ សាលារៀននេះរួមមាន៖សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងអន្ថេវាសិកដ្ឋាននិស្សិត។ សាលារៀនមានគោលបំណងផ្តល់ការអប់រំកម្រិតខ្ពស់ដោយឥតគិតថ្លៃជូនដល់យុវតីក្រីក្រលំបាកនៅក្នុងតំបន់ភូមិព្រែកថ្មី ស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រទិសខាងត្បូងនៃរាជធានីភ្នំពេញ។ សព្វថ្ងៃនេះ សាលាមានសិស្សសរុបចំនួន១២០០នាក់ជាង បន្តការសិក្សាកម្មវិធីសិក្សាជាតិខ្មែរ ហើយមានមុខវិជ្ជាបន្ថែមទៀតដូចជា ភាសាបរទេស និងកុំព្យូទ័រ។

Service hot line :

023 969 088 / 023 47 99099 / 023 47 99088

Operating Hours : Mon-Fri (8:00 am to 5:00 pm)

Email : jobs@camhr.com.kh

Apply Job
Preview     Add
Preview     Add