របៀបបង្កើតគណនីនិយោជក​

 
 

ដើម្បីផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិក និយោជកចាំបាច់ត្រូវធ្វើការចុះឈ្មោះបង្កើតគណនីជាមុនសិន។

សូមអនុវត្ត​តាម ​​2ជំហាន ​ដូច​ខាងក្រោម

ជំហានទី​​ ១៖ បំពេញព័ត៌មាន

- ចូលទៅកាន់ទំព័រដើមនៃ camhr.com ចុចលើពាក្យ Employer (និយោជក) នៅខាងស្តាំដៃនៃមីនុយ
- ពេលនោះវាចេញផ្ទាំង Loginសម្រាប់និយោជក បន្ទាប់មកត្រូវចុចលើតំណភ្ជាប់ New to CamHR? Register now!
ដែលនៅផ្នែកខាងក្រោម។ មើលរូប៖
 

-​ ក្រោយមកផ្ទាំងចុះឈ្មោះនឹងបង្ហាញ សូមបំពេញនូវរាល់ព័ត៌មាន​ទាំងអស់​ឲ្យបានត្រឹមត្រូវ​ទៅតាមលក្ខខណ័្ឌ​ដែល​បង្ហាញ​នៅ​ខាង​ស្តាំដៃ រួចចុចប៊ូតុង Register (ចុះឈ្មោះ)
 

ចំណាំ៖ អ្នកត្រូវធីកក្នុងប្រអប់ដែលមានឃ្លាថា "I have read and agreed to the Terms of Service."
បញ្ជាក់៖ រាល់ព័ត៌មានទាំងអស់ដែលបំពេញត្រូវតែជាព័ត៌មានពិត និងយកជាការបាន។ គ្រប់ប្រអប់ទាំងអស់ត្រូវតែបំពេញ

  មិនអាចបង្កើតគណនីបាន? សូមពិនិត្យអោយប្រាកដថា៖

- Username គឺ:
 . គ្មានដកឃ្លា ឧទារហណ៍: sokdara
 . កុំប្រើប្រាស់និមិត្តសញ្ញាដូចជា: - ! @ # $ % & * ()

- បញ្ជាក់អាស័យដ្ឋានអ៊ីម៉ែលរបស់អ្នក:
 . បន្ទាប់ពីចុចប៊ូតុង Register សូមទៅបើកអ៊ីម៉ែលរបស់អ្នក រួចចុច​នៅលើ​តំណភ្ជាប់មួយ​ដែលប្រព័ន្ធយើង​បានផ្ញើរអោយ, សូមអានលម្អិតនៅជំហានទី២

ជំហានទី ២៖ ចូលទៅបើកអ៊ីម៉ែល

- បន្ទាប់ពីចុច Register ប្រព័ន្ធ​របស់យើង​នឹងផ្ញើរសារ​បញ្ជាក់មួយ​​ទៅកាន់​ប្រអប់សារ​របស់អ្នក​តាមរយៈ​អាស័យដា្ឋន​អ៊ីម៉ែល​ដែល​អ្នកបាន​ប្រើប្រាស់​នៅពេល​ចុះឈ្មោះ។ សូមចូលទៅបើកសារនោះ ហើយចុចលើតំណភ្ជាប់មួយ​ដែល​នៅ​ខាងក្រោម​ ដើម្បី​​ដំណើរការ​គណនី​របស់អ្នក។ មើលរូបខាងក្រោម៖
 


- ចុងបញ្ចប់ លោកអ្នកអាចចូលក្នុងគណនីរបស់អ្នក(Login)បានដោយប្រើ Username (ឈ្មោះអ្នកប្រើប្រាស់)និង Password​(លេខសម្ងាត់)​ រួមទាំង verification code ផងដែរ។

Service hot line :

023 969 088 / 023 91 90 86 / 023 91 90 87 / 02391 90 89

Operating Hours : Mon-Fri (8:00 am to 5:30 pm)

Email : jobs@camhr.com.kh